សៀវភៅ PTC MathCAD


PTC MathCAD គឺជាកម្មវិធីកុំព្យួទ័រដែលអាចធ្វើការគណនាផ្ទៀងផ្ទាត់ឯកសារបែបគណិតវិទ្យានិងការគណនាដែលមានលក្ខណៈជាប្រព័ន្ធនៃវិស្វកម្ម។ ត្រូវបានសរសេបង្កើតឡើងជាលើកដំបូងនៅឆ្នាំ ១៩៨៦ នៅលើDOSវាជាលើកដំបូងដែលណែនាំការកែសំរួលសញ្ញាណគណិតវិទ្យាតាមប្រភេទរួមជាមួយការគណនាស្វ័យប្រវត្ដិ ។
នៅក្នុងសៀវភៅនេះបានចងក្រងនូវការប្រើប្រាស់មួយចំនួនរបស់កម្មវិធីដើម្បីអនុវត្តន៍ទៅលើការគណនាសំខាន់ៗក្នុងការគណនាគ្រឿងបង្គុំសំណង់ ។  កម្មវិធីនេះងាយស្រួលប្រើនិងស៊ាំជាមួយសញ្ញាណគណិតវិទ្យាផ្ទាល់ដោយភាពវៃឆ្លាត។ អ្វីដែលសំខាន់បំផុតនោះគឺសមត្ថភាពគណនាបង្កើតនូវលទ្ធផលត្រឹមត្រូវជាងការគណនាដោយប្រើប្រាស់ម៉ាស៊ីនគិតលេខដោយដៃ ។ ដោយប្រើមុខងារគណិតវិទ្យាដ៏សំបូរបែបរបស់PTC MathCADអ្នកអាចចងក្រងឯកសារគណនាវិស្វកម្មដ៏សំខាន់បំផុតរបស់អ្នកយ៉ាងងាយស្រួលដូចដែលអ្នកអាចសរសេររបាយការណ៍នៃការគណនាបាន ។ បង្ហាញការងាររបស់អ្នកដោយប្រើជម្រើសធ្វើទ្រង់ទ្រាយដ៏សំបូរបែបរួមជាមួយរបាយការណ៍ភ្ចាប់ជាប់និងរូបភាពក្នុងឯកសារដែលមានទ្រង់ទ្រាយតែមួយ ។ 
ដើម្បីអោយកាន់តែយល់ច្បាស់លំអិតបន្ថែមទៀតបងប្អូនទាំងអស់គ្នាអាចទាញយកសៀវភៅនេះបានតាមរយៈតំណរខាងក្រោមនេះ
សៀវភៅ :  PTC MathCAD
អ្នកចងក្រង : សាស្ត្រាចារ្យ សុខ រស្មី
ប្រភេទឯកសារ : PDF
ទំហំឯកសារ : ៧.១២ មេកាបៃ
ចំនួនទំព័រ : ១៥២ ទំព័រ

Post a Comment

0 Comments