បេតុង ជាថ្មសិប្បនិមិត្ដដែលកើតឡើងដោយសារការផ្សំគ្នានៃសម្ភារៈជាច្រើនដូចជា ថ្មបំបែក ខ្សាច់ ស៊ីម៉ងត៏ ទឹកនិងពេលខ្លះមានទឹកថ្នាំគីមី ។ សម្ភារៈទាំងនេះត្រូវបានលាយបញ្ចូលគ្នាដោយសមាមាត្រត្រឹមត្រូវ ទុកឱ្យកកក្លាយទៅជាបេតុង។ បេតុងជាសម្ភារៈដែលធ្វើការបានល្អនឹងការសង្កត់។
ដើម្បីឱ្យសម្ភារៈធ្វើពីបេតុងអាចទប់នឹងការពត់បាន លុះត្រាតែវាត្រូវបានពង្រឹងដោយសរសៃដែក ពេលនោះគេឱ្យឈ្មោះវាថា បេតុងអារម៉េ។ 

ដែកជាសម្ភារៈដែលធ្វើការបានល្អនឹងការទាញ។
ជាទូទៅក្នុងការគណនារចនាសម្ព័ន្ធពីបេតុងអារម៉េមួយ គឺគេត្រូវអនុវត្ដឡើងជាពីរជំហានធំៗ
១. កំណត់នូវប្រភេទបន្ទុកផេ្សងៗដែលអនុវត្ដមកលើរចនាសម្ព័ន្ធ ដោយប្រើនូវវិធីសាស្ដ្រត្រឹមត្រូវក្នុងការវិភាគគ្រឿងបង្គុំ។
២. កំណត់នូវទំហំមុខកាត់ដែកនៃគ្រប់រចនាសម្ព័ន្ធទាំងអស់ ឱ្យមានលក្ខណៈសេដ្ឋកិច្ច ដោយពិចារណាលើសុវតិ្ថភាពស្ថិរភាពការប្រើប្រាស់ និងតួនាទីរបស់គ្រឿងបង្គុំ។

បេតុងអារម៉េ ជាសម្ភារៈមួយដែលគេប្រើប្រាស់ជាទូទៅនៅក្នុងការគណនាអគារគ្រប់ប្រភេទ។ វាជាសម្ភារៈដែលផ្គុំឡើងដោយសម្ភារៈពីរប្រភេទគឺ បេតុង និងដែក។ គ្រឿងបង្គុំដែលធ្វើពីបេតុងអារម៉េ ត្រូវបានប្រើប្រាស់សម្រាប់ទ្រនូវបន្ទុកច្រើនប្រភេទ។
សំរាប់សៀវភៅមេរៀនបេតុងអាម៉េសូមចុចតំណរត្រង់នេះ