ការសិក្សាគណនាគ្រឿងបង្គុំសំណង់អគារ ទោះជាគ្រឿងបង្គុំអំពីដែក ឬអំពីបេតុងពង្រឹងដោយដែកក៏ដោយ គឺគេតម្រូវឱ្យកំណត់ និងជ្រើសរើសមុខកាត់សមរម្យរបស់អង្កត់គ្រឿងបង្គុំទាំងអស់ ដើម្បីទប់ទល់នឹង បន្ទុកខាងក្រៅទាំងអស់ដែលមានអំពើមកលើគ្រឿងបង្គុំ ។ ក្នុងករណីជាច្រើន ស្ថាបត្យករមានតួនាទីរចនាម៉ូតអគារដោយរួមមានការរៀបចំចំនួនជាន់របស់អគារ និងការរៀបចំប្លង់តាមជាន់នីមួយៗ ហើយវិស្វករគ្រឿងបង្គុំត្រូវធ្វើការក្នុងដែនកំណត់នៃការរចនានេះ ។ ជាការដែលប្រសើរបំផុតគឺ វិស្វករ និងស្ថាបត្យករត្រូវសហការគ្នាក្នុងដំណើរការរចនា និងសិក្សាគណនាគ្រឿងបង្គុំនេះដើម្បីបពា្ចប់គំរោងដោយទទួលបានជោគជ័យ ។ 
ដំណើរការនៃការសិក្សាគណនាគ្រឿងបង្គុំត្រូវបានសងេ្ខបដូចតទៅ៖ 
ស្ថាបត្យករជាអ្នកសំរេចនូវសោភ័ណភាពរបស់អគារ ហើយវិស្វករជាអ្នកសិក្សាគណនាមុខកាត់របស់គ្រឿងបង្គុំប្រកបដោយលក្ខណៈសេដ្ឋកិច្ច និងដោយធានានូវស្ថិរភាពដល់សំណង់អគារ ។ វិស្វករគ្រឿងបង្គុំត្រូវគិតជាចំបងនូវសុវត្ថិភាព បន្ទាប់មកគឺការប្រើប្រាស់ និងលក្ខណៈសេដ្ឋកិច្ច ។ លក្ខណៈសេដ្ឋកិច្ចនៅក្នុងសំណង់គឺ សំដៅលើការប្រើប្រាស់នូវសម្ភារៈ និងកម្លាំងពលកម្មយ៉ាងមានប្រសិទ្ធភាព។
ការសិក្សាគណនាដ៏ល្អគឺទាមទារនូវប្លង់គ្រោងយ៉ាងច្រើន ដោយរួមមានការតម្រៀបអង្កត់ និងការតភ្ជាប់អង្កត់តាមបែបផែនខុសៗគ្នា ហើយធើ្វការប្រៀបធៀបនូវលក្ខណៈសេដ្ឋកិច្ចរបស់វា។ សម្រាប់ប្លង់គ្រោងនីមួយៗដែលត្រូវធ្វើការអងេ្កត គេត្រូវសិក្សាគណនាមុខកាត់របស់អង្កត់នីមួយៗ។ ដើម្បីធ្វើ្វដូចនេះបាន ជាដំបូងគេត្រូវការសិក្សាវិភាគគ្រឿងបង្គុំ ហើយគណនាកម្លាំង និងម៉ូម៉ង់ពត់របស់អង្កត់នីមួយៗ។ ជាមួយនឹងទិន្នន័យទាំងនេះអ្នកសិក្សាគណនាគ្រឿងបង្គុំអាចជ្រើសរើសមុខកាត់បានយ៉ាងសមស្រប។ ប៉ុន្ដែ មុននឹងធ្វើការសិក្សាវិភាគគ្រឿងបង្គុំ គេត្រូវសំរេចជាដំបូងនូវសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងគ្រឿងបង្គុំ ដែលជាទូទៅមានបេតុងពង្រឹងដោយដែកគ្រឿងបង្គុំអំពីដែក និងបន្សំនៃសម្ភារៈទាំងពីរ។ ជាការប្រសើបំផុត គេគួររៀបចំនូវជម្រើសនៃការសិក្សាគណនាពីសម្ភារៈទាំងនេះ។
នៅក្នុងសៀវភៅនេះ មានតែការណែនាំពីការសិក្សាគណនាមុខកាត់គ្រឿងបង្គុំអំពីដែក និងការតភ្ជាប់របស់វាតែប៉ុណ្ណោះ។ វិស្វករគ្រឿងបង្គុំត្រូវជ្រើសរើស និងផ្ទៀងផ្ទាត់ប្រព័ន្ធគ្រឿងបង្គុំទាំងអស់ដើម្បីទទួលបាននូវការសិក្សាគណនាប្រកបដោយលក្ខណៈសេដ្ឋកិច្ច និងសុវត្ថិភាព ។
ដើម្បីអោយកាន់តែយល់ច្បាស់លំអិតបន្ថែមទៀតបងប្អូនទាំងអស់គ្នាអាចទាញយកសៀវភៅនេះបានតាមរយៈតំណរខាងក្រោមនេះ
សៀវភៅ :  សិក្សាគណនាគ្រឿងបង្គុំអំពីដែក
អ្នកចងក្រង : William T. Segui. Professor Emeritus of Civil Engineering.
បកប្រែដោយ : សាស្រ្តាចារ្យ តេង ឆាយ
ប្រភេទឯកសារ : PDF
ទំហំឯកសារ : ១៣.៤០ មេកាបៃ 
ចំនួនទំព័រ : ៥១៩ ទំព័រ