ប្រវែងដែកបង្កប់ ឬប្រវែងដែកជ្រួស


លក្ខណៈបន្ស៊ីគ្នារវាងដែក និងបេតុង នៅក្នុងគ្រឿងបង្គុំបេតុងអារម៉េឈរលើគោលការណ៍ ភាពស្អិតរវាងសម្ភារៈទាំងពីរក្រោយបេតុងកករឹង។ ប្រសិនបើសរសៃដែកដែលមានមុខកាត់មូលត្រង់ត្រូវបានបង្កប់នៅក្នុងបេតុង ចាំបាច់គេត្រូវមានកម្លាំងមួយគ្រប់គ្រាន់ដើម្បីទាញសរសៃដែកនោះចេញពីបេតុង។ ប្រសិនបើប្រវែងបង្កប់នៃសរសៃដែកនៅក្នុងបេតុងមានប្រវែងវែងគ្រប់គ្រាន់ នោះសរសៃដែកអាចធ្វើការដល់ចំណុច Yield ដោយទុកប្រវែងខ្លះរបស់សរសៃដែកនៅក្នុងបេតុង។ កម្លាំងស្អិតអាស្រ័យទៅនឹងភាពកកិតរវាងដែក និងបេតុង។ កម្លាំងកកិតទទួលឥទ្ធិពលជាចំបងបណ្ដាលពីភាព។គ្រើមនៃផ្ទៃខាងរបស់សរសៃដែក ការលាយបេតុង ការស្រកមាឌ និងកម្រាស់បេតុងស្រោបដែក។ ដែកថ្នាំងអំពៅ
(Deformed Bar) ផ្ដល់នូវភាពស្អិតល្អជាងដែកមូល។ រេស៊ីស្ដង់បេតុងកាន់តែធំ ភាពស្អិតកាន់តែធំ។ កម្រាស់បេតុងស្រោបដែកកាន់តែក្រាស់ កុងត្រាំងភាពស្អិតរបស់ដែកកាន់តែធំ។
ជាទូទៅ  រេស៊ីស្ដង់ភាពស្អិតទទួលឥទ្ធិពលពីកត្ដាខាងក្រោមៈ
-  រេស៊ីស្ដង់របស់ដែក Fy ប្រវែងបង្កប់កាន់តែវែង សម្រាប់ Fy កាន់តែធំ
- គុណភាព និង រេស៊ីស្ដង់សង្កត់របស់បេតុង f'c កាលណា f'c កាន់តែធំ នោះប្រវែងបង្កប់កាន់ខ្លី
- មុខកាត់ដែក គំលាត និងទីតាំងរបស់ដែកនៅក្នុងមុខកាត់បេតុង។ ដែកបណ្ដោយដែលដាក់ក្នុងគំលាតបពា្ឈរធំជាង ៣០ សម មានរេស៊ីស្ដង់ស្អិតទាបជាង អាស្រ័យដោយការរួមមាឌ និងការស្រករបស់បេតុងអំឡុងពេលដំណើរការកករឹងរបស់បេតុង។ ដូចគ្នា គំលាតដែកកាន់តែធំ ផ្ដល់នូវរេស៊ីស្ដង់ស្អិតកាន់តែធំ ព្រោះវាផ្ដល់នូវផ្ទៃបេតុងគ្រប់គ្រាន់ជុំវិញដែក។
- កម្រាស់បេតុងស្រោបដែក។ កម្រាស់កាន់តែតូច បង្កឱ្យមានការបេ្រះ។
- ការខ្ទប់ដែកបណ្ដោយដោយដែកទទឹង។ ការខ្ទប់ដែកបណ្ដោយដោយដែកទទឹង ឬដែកកងគ្រប់គ្រាន់
ការពារការផ្ទុះបែកបេតុងជុំវិញដែកបណ្ដោយ ។
ប្រវែងបង្កប់ (development length) ជាប្រវែងរបស់សរសៃដែកនីមួយៗ ដើម្បីបង្កើត yield strength ពេញ
លេញដោយមិនឱ្យរបូតដោយសាររេស៊ីស្ដង់ស្អិត (bond strength)។ ប្រសិនបើសរសៃដែកមិនមានប្រវែងបង្កប់គ្រប់គ្រាន់នោះកុងត្រាំងស្អិតនៅក្នុងតំបន់ទាញរបស់ធ្នឹមនឹងមានតម្លៃធំ ហើយវានឹងធ្វើឱ្យមានស្នាមបេ្រះ និងរហែកកម្រាស់បេតុងការពារដែកជុំវិញដែករងការទាញ។ ប្រសិនបើការរហែកបេតុងបន្ដដល់ចុងសរសៃដែក ធ្នឹមនឹងបាក់។ ចំណាំថាគំលាតតូចរវាងដែករងការទាញ និងកម្រាស់បេតុងការពារដែកនៅផ្នែកខាង និងបាតរបស់ធ្នឹមមានតម្លៃតូចនឹងកាត់បន្ថយរេស៊ីស្ដង់ស្អិតរបស់សរសៃដែក។

Post a Comment

0 Comments