បេតុងអារម៉េ ជាសម្ភារៈដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ប្រភេទជាច្រើននៃគ្រឿងបង្គុំ។
វាត្រូវបានគេយកមកប្រៀបធៀបជាមួយនឹងដែក សម្រាប់លក្ខណៈសេដ្ឋកិច្ច និងការប្រតិបត្ដិ។
គុណសម្បត្ដិរបស់បេតុងអារម៉េត្រូវបានសងេ្ខបដូចខាងក្រោមៈ
- វាមានរេស៊ីស្ដង់ខ្ពស់ក្នុងការសង្កត់ (High Compressive Strength)
- វាទប់ទល់នឹងភ្លើងបានល្អជាងដែក
- វាមានអាយុកាលវែងជាមួយនឹងការថែទាំទាប
- សម្រាប់គ្រឿងបង្គុំខ្លះដូចជា ទំនប់ទឹក សសរ និងជើងតាង វាជាសម្ភារៈដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់
- វាអាចត្រូវបានគេប្រើសម្រាប់កំណត់រូបរាងតាមតម្រូវការ និងធ្វើជាគ្រឿងបង្គុំចាក់សេ្រចជាមួយនឹងភាពដាបអប្បបរមា។
គុណវិបត្ដិរបស់បេតុងអារម៉េត្រូវបានសងេ្ខបដូចខាងក្រោមៈ
- វាមានរេស៊ីស្ដង់ទាបក្នុងការទាញប្រហែលជាមួយភាគដប់នៃរេស៊ីស្ដង់រងការសង្កត់
- វាត្រូវការការលាយ ការចាក់ ការថែទាំ ដែលទាំងនេះសុទ្ធតែជះឥទ្ធិពលដល់រេស៊ីស្ដង់របស់វា
- ពុម្ពដែលប្រើសម្រាប់ចាក់បេតុងមានតម្លៃខ្ពស់។ តម្លៃពុម្ពស្ទើរស្មើរនឹងតម្លៃបេតុង។
- វាមានរេស៊ីស្ដង់រងការសង្កត់ទាបជាងដែកប្រហែលជាដប់ដង ដែលជាហេតុធ្វើឱ្យមុខកាត់សសរធំសម្រាប់
អគារច្រើនជាន់។
- វាកើតមានស្នាមបេ្រះ ដែលបណ្ដាលមកពីការរួមមាឌ និងការអនុវត្ដរបស់បន្ទុកអថេរ។
សំរាប់សៀវភៅមេរៀនបេតុងអាម៉េសូមចុចតំណរ ត្រង់នេះ

0 Comments