គ្រឿងបង្គុំជារចនាសម្ព័ន្ធដែលត្រូវបានគណនាដើម្បីទ្រនូវបន្ទុកជាក់លាក់ដើម្បីអោយមានភាពរឹងមាំ ។ បន្ទុកគឺជាកម្លាំងទាំងឡាយណាដែលអនុវត្ដមកលើរចនាសម្ព័ន្ធ ដែលផ្ដល់នូវសមាមាត្រមុខកាត់របស់វា ។ ជាទូទៅបន្ទុកត្រូវបានចែកចេញជាពីរប្រភេទគឺ
១.បន្ទុកថេរ (បន្ទុកអចល័ត)
២.បន្ទុកអថេរ (បន្ទុកចល័ត)
- បន្ទុកថេរ (Dead Load) ដែលរួមមានទម្ងន់របស់រចនាសម្ព័ន្ធ (ទម្ងន់ផ្ទាល់របស់វា) និងទម្ងន់សម្ភារៈផេ្សងៗទៀតដែលមាននៅលើគ្រឿងបង្គុំ ដូចជា ឥដ្ឋ ការ៉ូ បាយអរ ក្បឿង ជញញ្ជាំង ...។ បន្ទុកថេរត្រូវបានគណនាជាមួយនឹងកម្រិតត្រឹមត្រូវនៃទំហំរបស់សម្ភារៈ និងទម្ងន់មាឌរបស់វា ។
- បន្ទុកអថេរ (Live Load) ជាបន្ទុកទាំងឡាយណាដែលមិនមែនជាបន្ទុកថេរ។ វាជាប្រភេទបន្ទុកដែលមានលក្ខណៈមិននឹង ឬរញ្ជួយ ឬចល័ត ។ វាអាចអនុវត្ដមកលើគ្រឿងបង្គុំយឺតៗ ភ្លាមៗ បពា្ឈរ ឬដេក ហើយអាំងតង់ស៊ីតេរបស់វាអាចប្រែប្រួលទៅតាមពេលវេលា ។ ជាទូទៅបន្ទុកអថេររួមមានៈ
- បន្ទុកដែលកើតពីទម្ងន់មនុស្ស គ្រឿងសង្ហារឹម និងឧបករណសម្ភារៈ
- កម្លាំងផ្គួបដែលបានពីខ្យល់ និងបានពីបម្រែបម្រួលសីតុណ្ហភាព
- ទម្ងន់របស់ព្រិលប្រសិនបើមាន
- សម្ពាធរបស់ទឹក ឬដីមកលើជញ្ជាំងទប់ដី
- ទម្ងន់របស់ចរាចរណមកលើស្ពាន
- កម្លាំងផ្គួបឌីណាមិចដែលបានពីបន្ទុកចល័ត ឬបន្ទុកប៉ះទង្គិច រញ្ជួយផែនដី ...។
សំរាប់សៀវភៅមេរៀនបេតុងអាម៉េសូមចុចតំណរ ត្រង់នេះ
0 Comments