ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។
គំរូប្លង់នៃព្រលានយន្តហោះថ្មី (រូបភាព PM Facebook)
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម Cambodia Airport Investment Co Ltd (CAIC) របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។
គំរូប្លង់នៃព្រលានយន្តហោះថ្មី (រូបភាព PM Facebook)
គំរូប្លង់នៃព្រលានយន្តហោះថ្មី (រូបភាព PM Facebook)







0 Comments