ការប្រមូលបន្ទុកដើម្បីគណនាមុខកាត់បេតុងនិងដែក


ដើម្បីឈានទៅដល់ការគណនាមុខកាត់ដែកដែលត្រូវការ នៅក្នុងមុខកាត់គ្រឿងបង្គុំ ជាដំបូងយើងត្រូវប្រមូលបន្ទុកទាំងអស់ដែលមានអំពើទៅលើគ្រឿងបង្គុំនោះ។ ការប្រមូលបន្ទុកគឺយើងត្រូវប្រមូលពីលើចុះមកក្រោម បានន័យថាដំបូងយើងប្រមូលបន្ទុកលើដំបូល ឬលើកម្រាលខណ្ឌ បន្ទាប់មកប្រមូលបន្ទុកមកលើធ្នឹម រួចហើយប្រមូលបន្ទុកមកលើសសរ និងចុងក្រោយប្រមូលបន្ទុកមកលើគ្រឹះ។

បន្ទុកទំនាញចែកជាបីប្រភេទគឺៈ
- បន្ទុកពង្រាយលើផ្ទៃ ដែលមានខ្នាត (kN /m² ) បន្ទុកនេះមានអំពើលើកម្រាលខណ្ឌ ឬដំបូល។ បន្ទុកទាំងនេះរួមមាន បន្ទុកអថេរ និងបន្ទុកថេរ (រួមបញ្ចូលទាំងទម្ងន់ផ្ទាល់ខ្លួន)។
- បន្ទុកពង្រាយលើប្រវែង ដែលមានខ្នាត (kN / m )បន្ទុកនេះមានអំពើលើធ្នឹម។ បន្ទុកទាំងនេះរួមមានបន្ទុកដែលបានបញ្ជូនពីកម្រាលខណ្ឌមកលើធ្នឹមតាមស្នាមប្រេះ មុំ​​ ៤៥° បន្ទុករបស់ជញ្ជាំងនិងបន្ទុកផ្ទាល់ខ្លួន។ បន្ទុកពង្រាយលើប្រវែងមានរាងជា ចតុកោណកែង ចតុកោណព្នាយ និងត្រីកោណ ។
- បន្ទុកចំចំណុច ដែលមានខ្នាត (kN) បន្ទុកនេះមានអំពើលើសសរ និងគ្រឹះ។ បន្ទុកទាំងនេះរួមមានបន្ទុកដែលបានបញ្ជូនពីកម្រាលខណ្ឌមកលើធ្នឹមហើយបន្ដបញ្ជូនមកលើសសរ និងបន្ទុកផ្ទាល់ខ្លួន។
ក្រៅពីបន្ទុកទំនាញទាំងនេះ នៅមានបន្ទុកដេកទៀត ។ ក្រោមអំពើនៃបន្ទុកដែលបានអនុវត្ដទៅលើរចនាសម្ព័ន្ធយើងអាចកំណត់បាន នូវកម្លាំងកាត់ទទឹង ម៉ូម៉ង់ពត់ ដើម្បីធ្វើការគណនាមុខកាត់បេតុងនិងដែកដែលត្រូវការ​​ ។
សំរាប់សៀវភៅមេរៀនបេតុងអាម៉េសូមចុចតំណរ ត្រង់នេះ

Post a Comment

0 Comments