ការប្រេះនៃគ្រឿងបង្គុំពីបេតុងអាម៉េ

មានកត្តាជាច្រើនដែលបង្កើតអោយមានស្នាមប្រេះនៅក្នុងគ្រឿងបង្គុំពីបេតុងអាម៉េ រួមមានរាប់ចាប់ពីសំភារៈដែលយកមកលាយបង្កើតជាបេតុង (ស៊ីម៉ង់ត៍ ថ្ម ខ្សាច់ ទឹក និង ទឹកថ្នាំគីមី) រហូតដល់ការចាក់បេតុងចូលពុម្ពទៅតាមរូបរាង្គនៃគ្រោងបង្គុំ និងការថែទាំបេតុងក្រោយពេលចាក់រួច ។


ជារឿងធម្មតាទៅហើយសម្រាប់ បេតុង។មូលហេតុនៃការប្រេះទាំងនោះមានដូចជា៖
១.បាតុភូត Shrinkage
Shrinkage ជាមូលហេតុមួយក្នុងចំនោមកត្តាផ្សេងទៀតដែលនាំឲ្យបេតុងប្រេះ។ 
២. បម្រែបម្រួលសីតុណ្ហភាព 
បម្រែបម្រួល សីតុណ្ហភាពនៅក្នុងបេតុង ជាហេតុធ្វើឲ្យ កម្រិតឌីផេរ៉ង់ស្យែលមានការផ្លាស់ប្តូរ។នៅពេលដែល Tensile Strain Capacity របស់បេតុង លើសកំណត់ដោយសារការផ្លាស់ប្តូរកម្រិតឌីផេរ៉ង់ស្យែលនាំឲ្យបេតុង ប្រេះ។ 
៣. ប្រតិកម្មគីមី 
ដោយសារតែសមាសធាតុអាល់កាឡាំងរបស់ស៊ីម៉ងត៍ ដែលវាមានប្រតិកម្មជាមួយនឹងកាបូនឌីអុកស៊ីត (ឧស្ម័ន CO2)ដែលមានវត្តមាននៅក្នុងបរិយាកាស ធ្វើឲ្យ វត្ថុធាតុដើមរីកមាឌដែលបណ្តាលឱ្យ ប្រេះ។ 
៤. កង្វះខាតតំហែរទាំនិងបច្ចេកទេស 
ការដាក់ទឹកច្រើនហួសប្រមាណ​​ កង្វះខាតតំហែរទាំ បង្ហាប់ និង រំញ័រ មិនបានល្អ ប្រើប្រាស់វត្ថុធាតុដើមគុណភាពទាប… មូលហេតុទាំងនេះសុទ្ធតែជាកត្តាដែលបណ្តាលឲ្យបេតុង ប្រេះ​ ។ 
៥. ការសាងសង់ និង ការរោះរើរពុម្ព 
បន្ទុករបស់គ្រឿងបង្គុំនៅកំឡុងពេលសាងសង់ក៏អាចនាំឱ្យមានការប្រេះបានដែរ និងជាពិសេសនៅពេលដែលឆាប់រើពុម្ពចេញលឿនពេក ។ 
៦. Elastic Deformation និង Creep 
ធាតុផ្សេងៗគ្នានៃអគារដូចជាជញ្ជាំង សសរ ធ្នឹម កម្រាលខណ្ឌ..ល.. ឆ្លងកាត់ ELASTIC DEFORMATION ពេលដែលទទួលរងនូវបន្ទុកដែលមានអំពើមកលើវា ។​ កំហូចទ្រង់ទ្រាយរបស់បេតុងអាស្រ័យលើប្រភេទសម្ភារៈសំណង់ដែលយកមកប្រើប្រាស់ក្នុងការសាងសង់ដូចជា ឥដ្ឋ បេតុង…ល. កំហូចទ្រង់ទ្រាយ របស់បេតុងនេះហើយដែលនាំឲ្យមានការប្រេះ ។
៧. សំណឹករបស់បេតុង 
សំណឹករបស់បេតុងផ្នែកខាងក្រៅធ្វើអោយដែកបាត់បង់នូវស្រទាប់ការពារពីបរិយាកាសខាងក្រៅបណ្តាលអោយដែកច្រេះធ្វើបេតុងរប៉ះ​ប្រេះ ។ កត្តានេះធ្វើឲ្យដែកទទួលរងនៅអុកស៊ីតកម្ម រ៉េដុកកម្មជាកត្តាឲ្យដែករីកមាឌ នាំឲ្យបេតុងប្រេះ ។
៨. បញ្ហាក្នុងការ គណនាគ្រឿងបង្គុំ 
បញ្ហាក្នុងការ គណនាគ្រឿងបង្គុំ ដូចជា ការដាក់បរិមាណដែកមិនសមស្រប, ការគណនាគ្រឹះមិនបានត្រឹមត្រូវ, ការប្រើប្រាស់វត្ថុធាតុដើមមិនសមស្រប ទាំងនេះអាចបណ្តាលគ្រឿងបង្គុំបេតុងប្រេះបាក់ស្រុត  ។

Post a Comment

0 Comments